ធនាគារ នឹងលើកលែងការបង់ការប្រាក់រយៈពេល២ខែ ចំពោះអ្នកឆ្លងកូវីដ១៩
តបទៅនឹងការស្នើសុំរបស់សម្តេច ហ៊ុន សែន, សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃនេះ បានធ្វើការកែសម្រួលគោលការណ៍បន្ថែម ដោយអតិថិជនដែលឆ្លងជំងឺកូវីដ១៩ នឹងត្រូវលើកលែងការបង់ការប្រាក់រយៈពេល២ខែ។
ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម និងស្នើសុំទៅគ្រឹះស្ថាននីមួយៗ) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែ។
ក្នុងនោះដែរ សមាគមក៏បានបញ្ជាក់ជំហរជាថ្មីរបស់ខ្លួនថា ក្នុងរយៈពេលដ៏លំបាក និងនៅក្នុងអំឡុងនៃការរីករាលដាល នៃជំងឺកូវីដ១៩នេះ នឹងមិនមានការផាកពិន័យចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។