ករណីផ្ទុះនៅតំបន់រោងចក្រ រកឃើញអ្នកវិជ្ជមានកូវីដ១៩ កើនឡើង ៦៥០នាក់!

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅតំបន់រោងចក្រ បើគិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកើនឡើងចំនួន ៦៥០នាក់ហើយ។

ក្រសួង ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬអ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់មកជាបន្ទាន់។
សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។