លោកជំទាវ ឱ វណ្ណឌី​ន​៖ ចូលឆ្នាំ​នៅផ្ទះ សម្រាប់​អបអរ​ឆ្នាំ​ថ្មី​២០២១!

​ភ្នំពេញ​៖ ឆ្នាំនេះ គឺជា​ឆ្នាំ​ដែល​យើង​កំពុងធ្វើការ ដោយ​មិន​គិតពី​ការនឿយហត់​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ដើរចេញ​ពី​ប្រអប់​Covid-19​។ មិនទាន់​ហួសពេល​នៅឡើយ​ទេ ដែល​យើង​អាច​រួមគ្នា​ធ្វើ​សកម្មភាព និង​ឆ្លើយតប​ជាមួយគ្នា​ឥឡូវនេះ ដើម្បី​ឆាប់​ទទួលបាន​ជីវិត​ធម្មតា​ថ្មី​របស់​យើង ហើយ​មិនត្រូវ​បណ្តោយឱ្យ​មេរោគ​ចង្រៃ​នេះ វា​ត្រួតត្រា​យើង​បាន​ឱ្យសោះ យើង​ចាំបាច់​ត្រូវតែ​គ្រប់គ្រង​វា​ឱ្យបាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​! អនុវត្ត​វិធានការ ៣​ការពារ​+៣​កុំ​+​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩+​ចូលឆ្នាំ​នៅផ្ទះ​= ឈ្នះ​កូ​វីដ​-១៩​។

​គោរព​ជូនពរ​ឆ្នាំ​ថ្មី​ពី​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close