ចូលឆ្នាំខ្មែរថ្ងៃទី១! កម្ពុជា ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៧៨នាក់ និងមានអ្នកជា ៣៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៧៨នាក់ ខណៈមានជាសះស្បើយ ចំនួន ៣៨នាក់ផងដែរ។
ក្រសួង បញ្ជាក់ថា អ្នកឆ្លងទាំង ១៧៨នាក់នោះ គឺមានពលករមកពីប្រទេសថៃម្នាក់ និង១៧៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដែលរកឃើញនៅរាជធានីភ្នំពេញ ១៤៧នាក់, ខេត្តព្រះសីហនុ ៦នាក់,
ខេត្តកណ្តាល ១៤នាក់, ខេត្តសៀមរាប ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តតាកែវ ១នាក់, ខេត្តកំពង់ស្ពឺ ២នាក់ (ស្លាប់ម្នាក់) និងខេត្តស្វាយរៀង ៣នាក់។
សម្រាប់អ្នកជាសះស្បើយទាំង ៣៨នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ ៣៧នាក់ និងអ្នកឆ្លងមកពីក្រៅប្រទេសម្នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៨៧៤នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៤ ៣៣៧នាក់, អ្នកជាសះស្បើយ ២ ២៩០នាក់, អ្នកកំពុងសម្រាកព្យាបាល ២ ៥៤៤នាក់, អ្នកស្លាប់ចំនួន ៣៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។