​ទឹក​ទន្លេ​សេកុង​ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្ត​ឡើង​ដល់​កម្ពស់១២,១០​ម៉ែត្រ ខណៈ​ទន្លេ​មេគង្គ​ខេត្ត​ត្បូងឃ្មុំ​ឡើង​ដល់​កម្ពស់១៣,៤១​ម៉ែត្រ​

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម បាន​ឲ្យ​ដឹងថា មកទល់​នឹង​ម៉ោង​ជាង​៣រសៀល ថ្ងៃ​ទី២៦ ខែ​កក្កដា នេះ ទឹក​ទន្លេ​សេកុង ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់ ១២,១០​ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ១១,៥០​ម៉ែត្រ។

ជា​មួយ​គ្នា​នេះ កម្ពស់​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​ឡើង​ដល់​កម្ពស់ ១៣,៤១​ម៉ែត្រ​ផង​ដែរ ដោយ​បាន​លិច​ចូល​លំ​នៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ ផ្លូវ និង​ផ្ទៃ​ដី​កសិកម្ម​មួយ​ចំនួន​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេ ក្នុង​ឃុំ​ទន្លេ​បិត និង​ឃុំជីរោទិ៍ទី១ ស្រុក​ត្បូងឃ្មុំ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close