ម៉ាឡេស៊ី បន្តវិធានការរឹតត្បឹតលើការធ្វើដំណើរ នៅទូទាំងប្រទេស

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីសន្តិសុខម៉ាឡេស៊ីលោក Ismail Sabri Yaqoub នៅថ្ងៃចន្ទនេះប្រកាសថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស ។

ជាមួយគ្នានេះ អាជ្ញាធររបស់ម៉ាឡេស៊ីបាននិយាយថា រដ្ឋ Johor , Kelantan, Penang, Selangor ព្រមទាំងទីក្រុងគូឡាឡាំពួ នឹងនៅតែស្ថិតក្រោមបទបញ្ជាហាមឃាត់ការធ្វើដំណើរ (CMCO) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ខណៈដែលរដ្ឋ Sarawak នឹងបន្តអនុវត្ត CMCO ពីថ្ងៃទី១៣ ដល់ទី២៦ ខែមេសាខាងមុខនេះ ។
ពាក់ព័ន្ធនឹងស្ថានការណ៍ Covid-19 នៅក្នុងប្រទេស លោក Ismail Sabri បាននិយាយថា ទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលបានបង្ហាញថា ម៉ាឡេស៊ីអាចប្រឈមនឹងរលកទី៤ នៃការឆ្លងរីករាលជំងឺ COVID-19 ខណៈដែលអត្រាអ្នកឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងខ្លាំង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។