សម្តេចតេជោ និងផ្តល់អាទិភាព យ៉ាងច្រើនដល់ពលរដ្ឋបើបក្សរបស់ខ្លួនជាប់ឆ្នោត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានថ្លែងថាសម្តេចនិងផ្តល់អាទិភាព យ៉ាងច្រើនចំណុច ដល់ពលរដ្ឋ នៅទូទាំងប្រទេស ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សទៅវិស័យអប់រំ និងសុខាភិបាល  ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា  ក្នុងនោះនឹងកសាងផ្លូវ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ និងផ្លូវដែក ជាដើម ព្រមទាំងដោះស្រាយទឹក មិនមែនទឹកទទួលទានទេ គឺទឹកស្រោចស្រពវិស័យកសិកម្ម ។ អគ្គិសនីផងដែរ ហើយសម្តេចជួយសម្រួលដល់ អ្នកវិនិយោគ ។ ពិសេសនោះគឺមិនយកពន្ធលើដីកសិកម្មរបស់ពលរដ្ឋឡើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close