សេចក្តីប្រកាសត្រៀមបិទរាជធានី និងក្រុងតាខ្មៅនឹងចេញផ្សាយនៅយប់នេះ, ពលរដ្ឋចាប់ផ្តើមសម្រុកទិញស្បៀងទុក

យោងតាមសារជាសំឡេងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា រាជធានីភ្នំពេញ និងក្រុងតាខ្មៅនឹងត្រូវបានបិទរយៈពេល ២ សប្តាហ៍ដោយចាប់ផ្តើមពីវេលាយប់នេះទៅ។
ហើយពេលនេះ រដ្ឋាភិបាលកំពុងរៀបចំការប្រកាស និងនីតិវិធី ហើយការប្រកាសនឹងចេញផ្សាយជាសាធារណៈយប់នេះ។
ក្រោយពីមានការផ្សព្វផ្សាយពីសារសំឡេងនេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញដែលបានទទួលសារនេះ បាននាំគ្នាស្រុកទៅកាន់ទីផ្សារ ដើម្បីទិញទំនិញស្តុកទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។