ស្រុកព្រៃកប្បាស រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន ២នាក់!

ខេត្តតាកែវ៖ អាជ្ញាធរស្រុកព្រៃកប្បាស កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន ២នាក់ នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ករណីវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីទាំង ២នាក់ គឺ៖
ទី១) ឈ្មោះ ហែម សៅទី ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ទី២) ឈ្មោះ សេង ពុយហ្វា ភេទស្រី អាយុ១២ឆ្នាំ (ត្រូវក្មួយស្ត្រីខាងលើ) ស្នាក់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជាមួយគ្នា អាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃកប្បាស អ្នកធ្លាប់ទៅព្យាបាលជំងឺនៅផ្ទះគ្រូពេទ្យផល្លា ព្រៃល្វា ជាពិសេសអាជីវករផ្សារព្រៃល្វាផ្ទាល់ បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។