កម្ពុជា​ថ្ងៃនេះ​! មាន​អ្នក​ឆ្លង​កូ​វីដ​១៩​រហូតដល់ ៣៤៤​នាក់ ខណៈ​មាន​អ្នកជា ២៩​នាក់

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​រហូតដល់ ៣៤៤​នាក់ ខណៈ​អ្នកជំងឺ​ចំនួន ២៩​នាក់​បានជា​សះស្បើយ​។​

​ក្រសួង បញ្ជាក់ថា អ្នក​ឆ្លង​ទាំង​៣៤៤​នាក់​នោះ មាន​៥​នាក់ ជា​ករណី​នាំចូល​មកពី​ក្រៅប្រទេស និង​៣៣៩​នាក់​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២៤៣​នាក់​, ព្រះសីហនុ ៦​នាក់​, ស្វាយរៀង ៧១​នាក់​, កណ្ដាល ៨​នាក់​, ក្រចេះ ២​នាក់​, សៀមរាប ១​នាក់​, កោះកុង ៥​នាក់ និង​ខេត្តតាកែវ ៣​នាក់​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង​២៩​នាក់​វិញ គឺមាន​ម្នាក់ ជា​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​អ្នកជា​ឆ្លង​មកពី​ក្រៅប្រទេស និង​២៨​នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៥ ២១៨​នាក់ ក្នុងនោះ​ករណី​សហគមន៍​២០​កុម្ភៈ ចំនួន ៤ ៦៧៦​នាក់​, អ្នកជា​សះស្បើយ​ចំនួន ២ ៣១៩​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ២ ៨៥៨​នាក់​, អ្នកស្លាប់​ចំនួន ៣៦​នាក់ និង​ស្លាប់​ដោយ​ជំងឺ​ផ្សេង ពេល​កំពុង​ព្យាបាល​កូ​វីដ​១៩​ចំនួន ៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close