ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនតាមដីកា របស់តុលាការ

កណ្តា៖ បុរសម្នាក់ដែរជាជនសង្ស័យត្រូវ បាននគរបាល ឃាត់ខ្លួនតាម ដីកាលេខ៤៩៤ ដកបចខ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល ពីបទរំលោភ សេពសន្ថវៈ កាលពីថ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាល ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨  វេលាម៉ោង១៧ជាង នៅចំណុចភូមិ ឃុំកើតហេតុខាងលើ។

បើយោងតាមសម្តីរបស់នគរបាលបានអោយដឹងថា ជនត្រូវ ចោទដែលនគរបាលឃាត់ខ្លួនឈ្មោះ  សារី បូរ៉ាហាន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអីស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូន មកអធិការស្រុកពញ៉ាឮដើម្បី កសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close