ស្ថានទូតចិន ៖ វ៉ាក់សាំង Sinovac ដែលកម្ពុជាបញ្ជាទិញ៥០ម៉ឺនដូស នឹងដឹកមកដល់កម្ពុជាថ្ងៃស្អែក

ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃនេះថា វ៉ាក់សាំង Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ស្អែកនេះ។

ស្ថានទូតចិនបានបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ ដែលនេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ស្ថានទូចិន ក៏បានសម្តែងក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។