ឃាត់ខ្លួន​មនុស្ស​៣​នាក់ រឹបអូស​គ្រឿងញៀន ៣កញ្ចប់ធំតូច នៅស្រុក​មោងឫស្សី

ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ស្រុក​មោងឫស្សី បាន​បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​១២ ភូមិ​ថ្នល់​បត់ ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ទី​១-​ឈ្មោះ​ណា​រុំ សារី​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ទី​២-​ឈ្មោះ វណ្ណ វណ្ណៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ទី​៣-​ឈ្មោះ ថង ខឿន ហៅ គ្រូ​ក្មេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​។ ចំណែក​វត្ថុតាង​ចាប់បាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣​កូន​ថង់ (​ទម្ងន់​១១៥,០៥) ទូរស័ព្ទ​២​គ្រឿង ម៉ូតូ​១​គ្រឿង ដែកកេះ​១ និង​កាបូបស្ពាយ​១​។

​បច្ចុប្បន្ន​នគរបាល​ស្រុក បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​មកកាន់​ការិយាល័យ​ជំនាញ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close