វាយខ្នោះប៉ូលិស​ផ្កាយ២ម្នាក់ និងគូរកន ដែលបំពានបម្រាមជួបជុំ

បុរសដែលមានឋានៈផ្កាយ២ ក្នុងស្ថាប័នប៉ូលីស រួមទាំងគូរកនពីរនាក់ទៀតត្រូវបានសមត្ថកិច្ចវាយខ្នោះកាលពីយប់ថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យទាំង៣មានឈ្មោះ :

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។

២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។

៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

ពួកគេត្រូវបានចាប់ខ្លួន ពេល​កំពុង​ផឹកស៊ី រាំច្រៀងសប្បាយ ដោយ​ហៅ​មនុស្សមក​ជួបជុំប្រមាណពី៣០ទៅ៤០នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close