វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងប្រឆាំងកូវីដ១៩ ស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន ដែលកម្ពុជាបញ្ជាទិញ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត បានដឹកមកដល់អាកាសយាដ្ឋានអន្តរជាតិភ្នំពេញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ តាមជើងយន្តហោះពិសេស។
សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាជើងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។