រកឃើញអាជីវករ និងសន្តិសុខផ្សារដើមគប្រមាណ១០០នាក់ឆ្លងកូវីដ១៩ អាជ្ញាធរសម្រេចបិទផ្សារដើមគ និងផ្សារបន្លែ​ជុំវិញរយៈពេល​១៤ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញនៅ​ថ្ងៃម្សិលមិញនេះ បាន​សម្រេច​ធ្វើការ​បិទ​ជា​បណ្តោះអាសន្នចំពោះផ្សារដើមគ និងផ្សារបន្លែ ដែលស្ថិត​នៅ​ជុំវិញ​តំបន់​ប្រជុំជនផ្សារដើមគ​ក្នុង​ខណ្ឌទួលគោក និង​ខណ្ឌបឹងកេងកង រយៈពេល​១៤ថ្ងៃ ដោយ​គិត​ចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២១ ដើម្បីបង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃជំងឺកូវីដ​១៩ ទៅ​ដល់បងប្អូន​អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។

បើតាម​រដ្ឋបាលរាជធានីភ្នំពេញ ក្នុងតែរយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ គេបានរកឃើញ​អាជីវករ ក៏​ដូចជា​កម្លាំង​សន្តិសុខផ្សារដើមគ ចំនួន​ប្រមាណ ១០០នាក់ បានឆ្លង​វីរុសកូវីដ​១៩ ក្នុងស្ថានភាពយ៉ាងឆាប់រហ័ស​ គួរ​ឲ្យ​ព្រួយ​បារម្ភបំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close