លោកអភិបាលខណ្ឌចំការមន បន្តចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ដែលអនុវត្តតាមសេចក្ដីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។