ធ្ងន់ធ្ងរណាស់ថ្ងៃនេះ! មនុស្សជាង៦រយនាក់ឆ្លងកូវីដ១៩ និងស្លាប់៤នាក់

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃនេះថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦១៨នាក់ ដែលជាចំនួនដ៏ច្រើន ធ្វើ​ឲ្យ​មាន​​ការ​ព្រួយបារម្ភបំផុត។

ក្នុងចំណោមឆ្លងថ្មីទាំងជាង៦រយនាក់នេះ នៅ​រាជធានីភ្នំពេញមានចំនួន ៤៩៣នាក់, ខេត្តព្រះសីហនុចំនួន ៧៥នាក់, ខេត្តកណ្ដាលចំនួន ៣១នាក់, ខេត្តតាកែវចំនួន ០២នាក់, ខេត្តស្វាយរៀងចំនួន ០៨នាក់, ខេត្តព្រៃវែងចំនួន ០៥នាក់, ខេត្តកំពង់ស្ពឺចំនួន ០៣នាក់ និងខេត្តកំពង់ចាមចំនួន ០១នាក់។

ដូច្នេះ គិតត្រឹមព្រឹកមិញនេះ ករណីឆ្លងកូវីដ១៩សរុបនៅកម្ពុជា កើនដល់ ៦៣៨៩នាក់ ក្នុងនោះ​ព្រឹត្តិការណ៍សហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ ចំនួន ៥៨៤៦នាក់, ជាសះស្បើយចំនួន ២៤៧៦នាក់, កំពុងព្យាបាលចំនួន ៣៨៦៥នាក់ និង​ករណីអ្នកស្លាប់ចំនួន ៤៣ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close