សង្កាត់ចំនួន៤ក្នុងខេត្តស្ទឹងត្រែងត្រូវទឹកជន់លិចបណ្ដេីរៗ
ស្ទឹងត្រែង ៖ យោងតាមប្រភពរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨០ ម ខណះកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នគឺ ១០,៧០ ម ។
ទឹកទន្លេបានលិចចូលតំបន់ទំនាបមួយចំនួនក្នុងសង្កាត់ចំនួន ០៤ របស់ក្រុងស្ទឺងត្រែង ជាបណ្តើរៗហើយ ក្នុងនោះមានសង្កាត់ព្រះបាទ សង្កាត់ស្រះឫស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី ៕
ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។