ឃាត់រថយន្តសាំយ៉ុងដឹកទំនិញ ប្រទះឃើញជនជាតិចិន១១នាក់ពួនក្នុងនោះ ប្រុងធ្វើដំណើរពីខេត្តព្រះសីហនុ ទៅភ្នំពេញ

កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២១នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅចំណុចភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន ១១នាក់ (ប្រុស) ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ០៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។

ក្រោយការឃាត់ខ្លួន ជនជាតិចិន​ទាំង​១១នាក់ ត្រូវ​បានបញ្ជូន​​ឲ្យ​កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តអនុវត្តនិតិវិធី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close