កងទ័ពចាប់ផ្តើមចេញជួយដឹកស្បឿងជូនពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនកម្លាំងទ័ពចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបនបិទខ្ទប់ដោយសហការជាមួយសាលារាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
បើតាមលោក ហ៊ុន ម៉ាណែត កម្លាំងដែលបញ្ជូនជំហានដំបូងនេះ ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ដោយប្រើប្រាស់រថយន្ត២០គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។