សហគមន៍ អន្តរជាតិ នឹងមាន​វិធានការ​តឹងតែង​ចំពោះ​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​

​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន​គី​មូ​ន បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ មាន​សកម្ម​ភាពខ្លាំង​ជាង​នេះ ដើម្បី​បញ្ចប់​អំពើហិង្សា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​នៅ​ថ្ងៃទី​១៩​ខែមេសា អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ស្នើ​ដល់ សមាគមន៍​អាស៊ាន ត្រូវតែមាន​សកម្ភាព ទប់ស្កាត់​អំពើហិង្សា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​នយោបាយ​។​

​ចំណែក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​បញ្ជារ​ដល់​ការិយាល័យ​ប្រចាំ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវតែ​ធ្វើការ​ដោយ​ផ្ទល់​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​កាន់តែ​កើន​ខ្លាំង​ឡើង ។​

​នៅពេល​នេះដែរ​សហគម​ន៍​អឺរ៉ុប កាលពី​ថ្ងៃទី ១៩​ខែមេសា បានអនុម័ត​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ទៅលើ​មន្ត្រី​យោធា​មី​យ៉ាន់​ម៉ា​១០ រូប និង​ក្រុមហ៊ុន​ចំនួន​ពីរ ដែលជា​ប្រភព​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​កម្លាំង​ទាហាន ។​

​នៅក្នុង​សេចក្តីប្រកាស​មន្ត្រី​ការបរទេស​សហគមន៍​អឺរ៉ុប បានបញ្ជាក់​យ៉ាងច្បាស់​ថា​«​បុគ្គល​ដែល​រង​ការដាក់ទណ្ឌកម្ម​គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​បំផ្លាញ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក៏ដូចជា​ការប្រើ​ហិង្សា​បំបែក​ក្រុមបាតុករ​»​។​

​អំពើហិង្សា​កើនឡើង​ខ្ពស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​។ ពលរដ្ឋ​បាននាំគ្នា​ធ្វើបាតុកម្ម រហូតមក​ប្រឆាំង​ការដឹកនាំ​ដោយ​យោធា និង​ទាមទារ​ឲ្យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close