ទុនវិនិយោគក្នុងវិស័យសំណង់ ក្នុងឆមាសទី១ មានជាង ២ពាន់លានដុល្លារ
ភ្នំពេញ ៖ យោងតាមតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ការបោះទុនក្នុងវិស័យសំណង់ ក្នុងរយៈពេល៦ខែឆ្នាំនេះ ត្រូវបានប៉ាន់ស្មានថា មានចំនួន ២១៥៣លានដុល្លារ លើផ្ទៃក្រឡាសំណង់សរុបជាង ៥លានម៉ែត្រក្រឡា។
ក្រសួងបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ក្រសួង និងមន្ទីររៀបចំដែនដី បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១៦៤៣គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៥,៣លានម៉ែត្រក្រឡា។ គម្រោងទាំងនេះ ត្រូវបានប៉ាន់ស្មានថាមានទុនវិនិយោគ ២១៥៣លានដុល្លារ។
ក្នុងនោះការវិនិយោគរបស់បរទេសមាន ២១គម្រោងមកពី ៨ប្រទេស និងត្រូវប៉ាន់ស្មានថាមានទុន ៣៩៤លានដុល្លារ។ វិស័យសំណង់ផ្ដល់ការងារ ដល់អ្នកជំនាញ និងកម្មករ ប្រមាណ ១៨ ម៉ឺននាក់ក្នុងមួយថ្ងៃនៅតាមការដ្ឋានសំណង់នៅទូទាំងប្រទេសព្រមទាំងទទួលបានប្រាក់ឈ្នួលពី ៤០០ដុល្លារ ទៅ ២ ៥០០ដុល្លារ ក្នុងមួយខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។