ធនាគារជាតិ ជម្រុញឲ្យកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ជំនួសដោយការទូទាត់អេឡិត្រូនិក ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយបានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ជំនួសដោយសេវាអេឡិចត្រូនិក ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា «ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្តន៍វិធានការ ការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដោយសារការ ប្រើប្រាស់ក្រដាក់ប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាក់ប្រាក់រៀល ដែលចូលមកធនាគារជាតិនៃកម្ពុជា ហើយបញ្ជេញក្រដាសប្រាក់ ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ។
ធនាគារជាតិនៃកម្ពុជា សូមបន្ដលើកទឹកចិត្តក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាស់ប្រាក់ ក៏ដូចជាការប្រើប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងការទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើបាន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។