ករណី​បើក​ម៉ូតូ​បុក​ប៉ា​រ៉ា​ស់បិទ​ខ្ទប់ ជេរប្រមាទ និង​វាយ​បង្ក​របួសស្នាម​មកលើ​សមត្ថកិច្ច ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ហើយ

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា ដែល​បាន​បើកបរ​ម៉ូតូ​បុក​ប៉ា​រ៉ា​ស់បិទ​ខ្ទប់ ជេរប្រមាទ និង​វាយ​បង្ក​របួសស្នាម​មកលើ​សមត្ថកិច្ច ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះហើយ​។​

​សូមបញ្ជាក់ថា បុរស​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា អាយុ​៣១​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការ​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​២០ ខែមេសា ឆ្នាំ​២០២១ ដោយ​ការបើកបរ​ម៉ូតូ​បុក​ប៉ា​រ៉ា​ស់បិទ​ខ្ទប់​នៅ​គោលដៅ​រង្វង់​មូល​តា​ព្រហ្ម ខណ្ឌ​ជ្រោយចង្វារ ដោយបាន​ជេរ​ប្រមាទមើលងាយ និង​វាយ​បង្ក​របួសស្នាម​មកលើ​សមត្ថកិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close