កុដិ​ឈើ​មួយ​ខ្នង ​នៅ​ប្រាសាទលលៃ ​បញ្ចប់​ការសាងសង់​ដោយ​ជោគជ័យ​

​ខេត្តសៀមរាប​៖ កុដិ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង ជា​សំណង់​ស្ថាបត្យកម្ម រចនាប័ទ្ម​ខ្មែរ​បែប​ពុទ្ធសាសនា មាន​ទំហំ​បណ្តោយ​១៧​ម x ទទឹង​៧,៦​ម មាន​បន្ទប់​សិង​សរុប​ចំនួន​៥​បន្ទប់ និង​បន្ទប់ទឹក​ចំនួន​៤ បានបញ្ចប់​ការសាងសង់​កាលពី​ខែមីនា ឆ្នាំ​២០២១ ក្រោម​កិច្ចប្រឹងប្រែង និង​សហការគ្នា​រវាង​ព្រះសង្ឃ​គង់នៅ​វត្ត​ប្រាសាទលលៃ ក្រុមប្រឹក្សា​កិច្ចការ​វត្ត​អារាម​ក្នុង​តំបន់​អង្គរ និង​អាជ្ញាធរ​ជាតិ​អប្សរា​។

​ការសាងសង់​កុដិ​នេះ​ក្នុង​គោលបំណង សម្រួល​ដល់​ការ​គង់នៅ​របស់​ព្រះសង្ឃ​ដែល​បាន​រំកិល​ប្តូរ​ទីតាំង​ចុះ​ពីលើ​ខឿន​ប្រាសាទលលៃ​កាលពីពេល​កន្លង​មកឱ្យ​បាន​សមរម្យ និង​មាន​ភាពងាយស្រួល​មួយកម្រិត​ទៀត​។​

​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ប្រគេន និង​ជូន​ចំពោះ​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត និង​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការ​ថែរក្សា និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ដែលជា​កេរតំណែល​ដូនតា​ឱ្យបាន​គង់វង្ស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close