ដំបូងស្មានតែប៉ូលិសចាប់ ចុងក្រោយលោកស្នងការជួយទិញយកទាំងអស់

កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្របពេលដែល លោកឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅតាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិទខ្ទប់ ក៏បានជួបនឹងបងស្រីម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដឹកបន្លែយកទៅលក់នៅផ្សារព្រែកព្នៅ។

បន្ទាប់ពីធ្វេីការសាកសួរ​ ដោយក្តីអាណិត លោក ស ថេត ក៏បានទិញយកបន្លែពីបងស្រីទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ ដេីម្បីឲ្យគាត់បានឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហេីយលោកក៏បានណែនាំដល់គាត់បេីមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

បងស្រីម្នាក់នេះបានប្រែពីការភ័យខ្លាចស្មានតែសមត្ថកិច្ចចាប់ឃាត់ខ្លួន​ បែរជាមានការត្រេកអរ​ និងថ្លែងអំណរគុណដល់ឯកឧត្តម​ ស​ ថេត​ ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង​ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close