ក្រសួងពាណិជ្ជកម្មរៀបចំទីតាំងលក់ទំនិញ៥កន្លែង សម្រាប់ពលរដ្ឋរស់នៅតំបន់ក្រហម
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារដែលរួមមានមន្រ្តីក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានសហការនាំយកទំនិញចាំបាច់មួយចំនួន រួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធជាដើម ទៅលក់ជូនប្រជាពលរដ្ឋនៅគោលដៅសំខាន់ៗចំនួន ៥កន្លែងសម្រាប់បងប្អូនប្រជាពលរស់នៅក្នុងតំបន់ក្រហម។
ទីតាំងនោះរួមមាន៖ ទីតាំងច្រមុះជ្រូកស្ទឹងមានជ័យ ទីតាំងភូមិត្រពាំងថ្លឹង៤ ទីតាំងបុរីរុងរឿងក្បែរផ្សាទួលពង្ររ ទីតាំងសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ និងទីតាំងស្ថានីយប្រេងឥន្ធនៈ PTT ស្ទឹងមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។