ទូកនេសាទ២គ្រឿង ចេញចូលប្រទេសថៃញឹកញាប់ ត្រូវសមត្ថកិច្ចឃាត់នៅកោះស្តេចមិនឲ្យចតនៅផែ រង់ចាំពិនិត្យសំណាក

(កោះកុង) ៖ អាជ្ញាធរស្រុកគិរីសាគរ បានសម្រេចធ្វើការ​ឃាត់​ទូកនេសាទចំនួន២គ្រឿង និងកម្មករនេសាទ១៤នាក់ នៅចំណុចកោះស្តេច ដោយមិនអនុញ្ញាតឲ្យ​ចូលចតក្បែរគេឡើយ បន្ទាប់ពីបានទទួលព័ត៌មានថា ទូកទាំង២គ្រឿងនេះ បាននាំផលនេសាទចេញចូលទៅលក់នៅប្រទេសថៃជាញឹកញាប់ ។

លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះថា ក្រោយទទួលបានព័ត៌មានថាមានទូកនេសាទ២គ្រឿង ចូលមកទឹកដីស្រុកគិរីសារ លោកបានចាត់មន្ត្រីក្រោមឱវាទ ដើម្បីចុះធ្វើការពិនិត្យមើលទូកនេសាទដែលមានការសង្ស័យថា បានធ្វើដំណើរចូលមកពីសមុទ្រថៃចំនួន២គ្រឿង ដែលជាទូកនេសាទរបស់ប្រពលរដ្ឋឃុំកោះស្តេច និងមានផ្ទុកមនុស្ស​ចំនួន ១៤នាក់​ ។

ក្រោយមានការសង្ស័យ និងដើម្បីពិនិត្យអោយបានម៉ត់ចត់ ក្រុមការងារបានសម្រេចហាមឃាត់ទូកនេសាទខាងលើ រួមទាំងមនុស្សនៅលើទូកឲ្យឈប់ចតនៅមុខកោះស្តេច ដោយមិនអនុញ្ញាតឲ្យឡើងមកលើកោះស្តេច ឬចេញពីទូកជាដាច់ខាត រង់ចាំក្រុមការងារខេត្តចុះមកយកសំណាកជាមុនសិន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close