ការបញ្ចុះសពនៅទីក្រុងមួយចំនួនក្នុងប្រទេសចិនត្រូវបានហាមប្រាម
មន្ត្រីរដ្ឋាភិបាលទីក្រុង Jiangxi បានចេញច្បាប់ កំណត់ អ្នកស្លាប់ មិនអនុញ្ញាត្តិឲ្យ បញ្ចុះសពឡើយ គឺត្រូវតែបូជាទាំងអស់ ។ ច្បាប់នោះក្នុងគោលដៅ រក្សា ធុនធានដី ក្នុងពេលដែលវាលកប់ខ្មោចកាន់តីរីកធំៗឡើង ធ្វើឲ្យផ្ទៃដីកសិកម្ម ត្រូវតូចចង្អៀតពីមួយឆ្នាំទៅមួយ ឆ្នាំ ក្នុងពេលដែលកំណើនប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ សកម្មភាពខាងលើបង្ករការខឹងសម្បាយ៉ាងខ្លាំងពីពលរដ្ឋ និងប្រព័ន្ធទំនាក់ទំនងសង្គមនានា ដោយការបញ្ចុះសពជាប្រពៃណីរបស់ចិន ។
យុទ្ធនាការនៅខេត្តJiangxi ភាគខាងត្បូងប្រទេសចិន បានហាម ពលរដ្ឋ ស្លាប់ យកទៅបញ្ចុះ ។ មឈូសជាច្រើនត្រូវបានដកហូត និងបំផ្លាញចោល ធ្វើឲ្យពលរដ្ឋនិង ប្រព័ន្ធទំនាក់ទំនងសង្គមបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកថាជារឿង«ខុសប្រក្រតីនិង ជាអំពើឃោរឃៅ។
គោលនយោបាយការពារដីធ្លីខាងលើ បានប្រកាស់ឲ្យពលរដ្ឋបានដឹកតាំងពី៦ខែមុន ហើយនៅខែកញ្ញាខាងមុខ ទីក្រុងនេះនឹងអនុវត្ត បូជាសព ទាំងអស់ដោយមិនអនុញ្ញាត្តិឲ្យបញ្ចុះនោះឡើយ។
មិនតែប៉ុណ្ណោះមន្ត្រីរដ្ឋាភិបាលក្នុងទីក្រុងបានស្នើរ ឲ្យពលរដ្ឋ ឈប់ផលិតមឈូស ឬ ត្រូវសងសំណងប្រមាណ២៩០ដុល្លារសម្រាប់មឈូសមួយ ។ លើសពីនេះទៅទៀត ក៏បានហាមឃាតផលិតមឈូងផងដែរ បើល្មើសនឹងត្រូវមានទោស។
តាមសារព័ត៌មាន SCMP បានផ្សាយថា នៅតាមតំបន់ជនបទចិនមានប្រពៃណីជាយូឡងណាសមកហើយ ដោយរៀបចំមឈូងយ៉ាងល្អ ហើយដាក់នៅក្នុងផ្ទះតែម្តង ។ ពលរដ្ឋជាច្រើនបានលើកឡើងថា ពួកគេត្រូវសន្សំប្រាក់ជាច្រើនទើបអាច ផលិតមឈូសល្អបាន ដូច្នេះត្រូវតែមានសំណង សមរម្យ។ ក្រៅពីនេះក៏បានហាមធ្វើពិធីមួយចំនួន នៅក្នុងពិធីបុណ្យសពទៀតផង ក្នុងនោះមានការដុតក្រដាក់ប្រាក់ក្លេងក្លាយជាដើម។
ចិនមានប្រពៃណី បញ្ចុះសព តាំងពីយូឡងណាសមកហើយ ជាមួយនិងពលរដ្ឋកើនឡើងខ្ពស់ ហើយវាលបញ្ចុះសព បានរីកធំឡើងពីមួយថ្ងៃៗ បង្ករក្តីបារម្ភយ៉ាងខ្លាំង ពីការបាត់បង់ដីធ្លី ក្នុងការរស់នៅរបស់មនុស្សនិងប្រកបរបបកសិកម្មជាដើម ទាំងនោះហើយទោះ ទីក្រុង Jiangxi បានសម្រេចឲ្យបូជាទាំងអស់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។