អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត នៅខេត្តសៀមរាប បានជាសះស្បើយ

ខេត្តសៀមរាប៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត បានជាសះស្បើយ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ រួមមាន ៖ ១-លោក ស សុវណ្ណារិទ្ធ អាយុ៥០ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប និង ២-លោក អ៊ឹង ខៃលី អាយុ២២ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។
សូមបញ្ជាក់ថា គិតមកទល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១០នាក់ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១០នាក់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។