បិទ​ទីតាំង ៦​កន្លែង​ភ្លាមៗ ក្នុង​ក្រុង​ក្រុង​ប៉ោយប៉ែត ក្រោយ​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ លើ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​

ខេត្តបន្ទាយមានជ័យ​៖ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានសម្រេច​បិទ​អគារ​ស្នាក់​ភ្លាមៗ អាគារ​ស្នាក់នៅ​ចំនួន ២​កន្លែង និង​បុរី​ដួង​ច័ន្ទ រួម​នឹង​៣​ទីតាំង​បន្ថែម ក្នុង​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​រកឃើញ ករណី​វិជ្ជមាន​កូ​វីដ​១៩ ទៅលើ​បុរស ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ នៅ​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ជា​វិធាន​ការពារ​ការរីក​រា​ល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​។

​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​បាន​ស្នាក់នៅ ក្នុង​បុរី​ដួង​ច័ន្ទ ផ្ទះ​លេខ ១៣៤B ស្ថិតនៅក្នុង ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ត្រូវបាន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​ចុះទៅ​ដល់ទី​តាំង​ទាំងយប់ និង​សម្រេច​បិទ​ខ្ទប់​មិន​អនុញ្ញាត​ឲ្យ​ចេញចូល​។​

​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ជនជាតិ​ឥណ្ឌូនេស៊ី ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​នោះ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មង្គលបុរី ក្រោយពី​សាកសួរ​ស្វែងរក​អ្នកពាក់ព័ន្ធ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ហ៊ុំ​ព​ទ្ធ័​ផ្ទះ លេខ​១៣៤B ក្នុង​បុរី​ដួង​ច័​ន្ធ ដោយសារ ប្រពន្ធ​ជនជាតិ​ឥណ្ឌូនេស៊ី​រូបនេះ កំពុងស្នាក់នៅ រួច​បន្ត​បិទ​បុរី​នេះ​ទាំងស្រុង ព្រមទាំង​អាគារ​ស្នាក់នៅ​២​ទីតាំង​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​នេះ អាជ្ញាធរ​បានសម្រេច​បិទ​៣​ទីតាំង​បន្ថែមទៀត ដែលមាន​ការពាក់​ព័ទ្ធ ដោយ​សរុប​ទាំងអស់​៦​ទីតាំង​៕

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close