អាជ្ញាធរខេត្ត​មណ្ឌល​គី​រី ប្រកាស​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់ ជា​លើកដំបូង​

​ខេត្ត​មណ្ឌល​គី​រី​៖ អាជ្ញាធរខេត្ត​មណ្ឌល​គី​រី បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ លើ​ស្ត្រី​ម្នាក់​ជា​លើកដំបូង កាលពី​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​។​

​អាជ្ញាធរខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​ម្នាក់ ដែល​រកឃើញ​មាន​វីរុស​កូ​វីដ​១៩ ជា​លើ​ដំបូង​នោះ គឺ​ឈ្មោះ គិ​ន សម្ភ័ស អាយុ​៥១​ឆ្នាំ រ​សើ​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​ជាមួយគ្នា រដ្ឋបាល​មណ្ឌលគិរី បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្ត្រី​ខាងលើ សូម​រួសរាន់​ទៅយក​សំណាក និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នក​ប៉ះពាល់​ប្រយោល សូម​ធ្វើការ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close