WHO បន្តអះអាងថា វ៉ាក់សាំង AstraZeneca មានគុណសម្បត្តិច្រើនជាងហានិភ័យ

ស្វីស៖ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក WHO ហៅកាត់ថា SAGE បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អង្គការ WHO នៅតែបន្តគាំទ្រការសន្និ ដ្ឋានដែលថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca មានគុណសម្បត្តិច្រើនជាងហានិភ័យ។

ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការ WHO ក៏បានស្នើសុំទិន្នន័យបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមលើមនុស្សមួយចំនួន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅខាងក្រៅទ្វីបអឺរ៉ុបផងដែរ។
ក្រៅតែពីស្នើសុំទិន្នន័យបន្ថែមនោះ ក្រុមអ្នកជំនាញទាំងនេះក៏បានណែនាំដែរថាអ្នកដែលមានបញ្ហាកំណកឈាមបន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca ដូសទី១ មិនគួរចាក់វ៉ាក់សាំងនេះដូសទី២នោះទេ ខណៈដែលបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសមួយចំនួនទៀតតម្រូវឱ្យចាក់វ៉ាក់សាំងនេះលើមនុស្សមានវ័យ៦០ឆ្នាំឡើងទៅតែប៉ុណ្ណោះ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។