យោធាផ្កាយ២ ដែលរត់ពន្ធជនជាតិចិន២៨នាក់ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌកងទ័ព

លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ដែលត្រូវគេដឹងថា គឺជាមេក្លោងរត់ពន្ធជនជាតិចិនចំនួន២៨នាក់ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្វាយរៀង ល្មើសទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវបានព្រះមហាក្សត្រ សម្រេចចេញព្រះរាជក្រឹត្យ ដោយដកហូតស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌកងទ័ពហើយ។
យោងតាមមាត្រា១ នៃព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខាចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានបង្គាប់ឲ្យ ដកហូតឋានន្ដរស័ក្ដី នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះ ឧត្តមសេនីយ៍ទោ ស៊ុ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។