តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រគល់សម្ភារៈពេទ្យនិងថវិកាមួយចំនួននៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ

ដោយយោងតាមការសន្យារបស់ ឯកឧត្តមរដ្ឋមន្រ្តី ការពីថ្ងៃម្សិលមិញ ក្នុងពេលដែលឯកឧត្តមអញ្ជើញទៅ ប្រគល់សម្ភារពេទ្យ និងថវិកាមួយចំនួន នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្រាប់លោកគ្រូ និងអ្នកគ្រូពេទ្យ ទៅយកសំណាកមេរោគកូវិដ១៩ ពីប្រជាជនដែលត្រូវធ្វើចត្តាឡីស័ក នៅក្នុងស្រុក រួចមក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ឲ្យ ឯកឧត្តម ចាន់ ហេង នាយករងខុទ្ទកាល័យ ប្រគល់ជូនសម្ភារពេទ្យមួយចំនួនបន្ថែមទៀត និងប្រេងឥន្ធនៈសម្រាប់ដឹកអ្នកជម្ងឺ តាមការសន្យា។ ការប្រគល់សម្ភារពេទ្យ នាថ្ងៃនេះបានប្រព្រឹត្តទៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close