បិទបញ្ចប់បំរាម​ធ្វើដំណើរនៅទូទាំងប្រទេស តែ​ភូមិសាស្រ្តបិទខ្ទប់​នៅអនុវត្ត​ដដែល

នៅថ្ងៃអាទិត្យនេះ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បញ្ចប់​ការ​ហាមឃាត់ការធ្វើដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​នៅទូទាំង​ប្រទេស​ហើយ។ ប៉ុន្តែ​សម្រាប់ការធ្វើដំណើរ​ចេញចូល និង​ឆ្លង​កាត់ភូមិសាស្រ្ត​នានា​ដែលត្រូវ​បានបិទខ្ទប់ ត្រូវអនុវត្ត​តាមសេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ស្តីពីការបិទខ្ទប់ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ នៃខេត្ត​កណ្តាល និង​សេចក្តីសម្រេច​ពាក់ព័ន្ធនានា​របស់រដ្ឋបាលរាជធានី ខេត្ត​ដែលមានជាធរមានដដែល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close