ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បន្ត​បិទខ្ទប់ រហូត​ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១

ក្នុងសេចក្តីសម្រេច​ដែលទើបចេញនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១នេះ ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​បន្ត​បិទខ្ទប់​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល​៧ថ្ងៃបន្តទៀត រហូត​ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២១ ដើម្បីប្រយុទ្ធ និង​ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ​១៩។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បានបញ្ជាក់ដែរថា រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវ​បន្ត​បន្ថែមទៀត អាស្រ័យ​លើ​ការ​ចូលរួម​អនុវត្ត​របស់ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់បិទខ្ទប់ និង​ស្ថានភាពនៃការវិវត្ត នៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ក្រៅពីការបិទខ្ទប់ហើយ រាជរដ្ឋាភិបាល​ក៏បានបែងចែងតំបន់បិទខ្ទប់នោះ ជា៣តំបន់ផងដែរ ដូចជា តំបន់ក្រហម, តំបន់លឿងទុំ និង​តំបន់លឿន។

«តំបន់ក្រហម» គឺសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងសហគមន៍។

«តំបន់លឿងទុំ» គឺសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ក្នុងសហគមន៍។

និង «តំបន់លឿង» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលក្នុងសហគមន៍។

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close