​ថៃ​ស្នើរ​ឲ្យ​អង់គ្លេស​បញ្ជូន​​ខ្លួន​អតីត​នាយក​រដ្ឋ​មន្ត្រី យីង ឡាក់ ត្រឡប់​មក​ស្រុក​វិញ​

នាយក​រដ្ឋ​មន្ត្រី​​ថៃ​លោក ប្រាយុទ្ធ ចាន់អូចារ្យ បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​បាន​ស្នើ​ឲ្យ​អង់គ្លេស បញ្ចូន ខ្លួន​អតីត​នាយក​រដ្ឋ​មន្ត្រី​​ប្រទេស​នេះ​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ ក្រោយ​ពេល​លោក​ស្រី​បាន​គេច​ខ្លួន​ចេញ​ពីការ​កាត់​ទោស​ទៅ​រស់​នៅ​ក្រៅ​ប្រទេស។

សារ​ព័ត៌មាន​រ៉យទ័រ​បាន​ដកស្រងសម្តី លោក​ប្រាយុទ្ធចានអូចារ្យ ប្រកាស​ថា សំណើរ​ខាង​លើ របស់​រដ្ឋាភិបាល​គឺសមស្រប់​ទៅ​និង​កិច្ច​ព្រម​ព្រៀងបញ្ចូន​អ្នក​ទោស ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​កាលពី​ឆ្នាំ​១៩១១។

នៅ​ក្នុង​សំណើរ​បាន​សរសេរ​ថា« អគ្គរដ្ឋទូត​, តាម​ការបញ្ចា​ពីរ​ដ្ឋាភីបាល នៃ​រាជា​ណាច័ក្រ​ថៃ និង​តាម​កិច្ច​ព្រម​ព្រៀង ពីការ​នាំ​ខ្លួន​របស់​ប្រទេស​ទាំង​ពីរ , សូម​អង់គ្លេស បញ្ជូន​​លោក​ស្រីយីងឡាក់ ស៊ី​ណាវ៉ាត្រា ពលរដ្ឋ​ថៃ ដែល​កំពុង​លាក់​ខ្លួន​នៅ​អង់គ្លេស មក​ថៃ​វិញ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក Busadee Santipitaks បដិសេធ ឆ្លើយសំនួរសួថា តើ​ថៃ​មាន​សំណើរ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពីបញ្ចូន​ខ្លួន​លោក​ស្រីយីងឡាក់​ដែរ​ឬ​ទេ។

កាលពី​ថ្ងៃ​ទី២៨ខែ​កក្កដា លោក​ស្រីយីងឡាក់​បាន​បង្ហាញ​ខ្លួន ជា​ថ្មី​តាម​ឃ្លីបវីដីអូ​មួយ​នៅ​លើ​បណ្តាញ Instagram ដោយ​បញ្ចាក់​ថា លោក​ស្រី​កំពុង​រស់​នៅ​តំបន់ Convent Garden ក្នុង​ទី​ក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស។

រដ្ឋាភិបាល​របស់​លោក​ស្រី យីងឡាក់ ស៊ី​ណាវ៉ាត្រា ត្រូវ​រងការ​ធ្វើ​រដ្ឋ​ប្រហារ នៅ​ឆ្នាំ​២០១៤ ក្រោម​ការ​ដឹក​នាំ​​របស់ មេ​ទ័ព ប្រាយុទ្ធចាន់អូចារ្យ។ ក្រោយ​មក​លោក​ស្រី យីងឡាក់ ត្រូវ​បាន​កាត់​ទោស ពីបទខ្វះទំនួល​ខុស​ត្រូវ ចំពើ​កម្មវិធី​​ជំនួយ​តម្លៃ​ទិញ​ស្រូវ ធ្វើ​ឲ្យ​រដ្ឋ​ខាង​បង់ជា​ច្រើន។ លោក​ស្រី​ត្រូវ​បាន​​តុលា​ការ​កំពូល​កាត់​ទោស​ជាប់​ពន្ធនាគា ៥ឆ្នាំ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ ។​ប៉ុន្តែ​នៅ​មុន​ពេល​​តុលា​ការ​ប្រកាស​សាលក្រម​លោក​ស្រី​បាន​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស។

នៅ​ក្នុង​ការភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស លោក​ស្រី​ទទួល​បាន​ការ​អនុញ្ញា​ត្តិ ឲ្យ​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​អង់គ្លេស​រយៈ​ពេល​១០ឆ្នាំ ។ ក្រោយ​ទទួល​បាន​សិទ្ធ​លោក​ស្រី​តែង​តែ​បង្ហាញ​ខ្លួន​ជាសាធារណ​ញឹកញាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close