មិនស្តាប់ការណែនាំ ជុំគ្នាលេងល្បែងផឹកស៊ី សមត្ថកិច្ចចុះព័ទ្ធចាប់បាន១៤នាក់នៅខណ្ឌជ្រោយចង្វា

កាលពីវេលាម៉ោងប្រមាណជិត៧យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២១ កម្លាំងសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ដែលបានជួបជុំលេងល្បែងស៊ីសង និងផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល។

ការឃាត់ខ្លួននេះ បានធ្វើ​ឡើងនៅចំណុចផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតសេ្តកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ហើយពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close