រមណីយដ្ឋាន​អង្គរ កំពុង​រង់ចាំ​ភ្ញៀវ​ទៅ​ទស្សនា​គ្រប់ពេល​!

​ខេត្តសៀមរាប​៖ «​យើងខ្ញុំ​នៅ​បង្ហាញ​ស្នាមញញឹម​ជាប់​ជានិច្ច និង​រង់​អ្នក​មក​ទស្សនា​គ្រប់ពេលវេលា​» នេះ​ជា​អ្វីដែល​រមណីយដ្ឋាន​អង្គរ​ចង់​បញ្ជាក់ប្រាប់​ភ្ញៀវទេសចរ ក្រោយ​ឆ្លងកាត់​នូវ​ស្ថានភាព​ស្ងប់ស្ងាត់ ដោយសារ​ការវាយលុក​របស់​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ខកខាន​ចូលទៅ​ទស្សនា​នៅ​ទី​នោះបាន​។​

​ក្រោម​ការមើល​ថែទាំ​អភិរក្ស​យ៉ាង​ល្អ​ប្រពៃ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ឲ្យ​រមណីយដ្ឋាន​ទាំងមូល​នៅតែ​រឹងមាំ ស្រស់ស្អាត ស័ក្ដិសម​នូវ​គុណ​តម្លៃ​នៃ​ប្រាង្គ​ប្រាសាទ​ដ៏​អច្ឆរិយ​ជា​សាកល​សម្រាប់​មនុស្សជាតិ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​គ្រប់រូប ចូលរួម​ថែរក្សា​គុណ​តម្លៃ​បេតិកភណ្ឌ​នេះ​ជា​ដរាប​តរៀង​ទៅ ដោយ​អាជ្ញាធរ​ជាតិ​ប្រចាំ​មូលដ្ឋាន​មួយ​នេះ​បាន​បញ្ជាក់ថា «​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ ជា​ភារកិច្ច​កូន​ខ្មែរ​គ្រប់ៗ​រូប​»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close