វ៉ាក់សាំង Sinopharm ជាជំនួយរបស់ចិនចំនួន ៤០ម៉ឺនដូសបន្ថែមទៀត នឹង​ដឹក​មក​ដល់​កម្ពុជានៅថ្ងៃស្អែក

បើតាមការគ្រោងទុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២១ស្អែកនេះ វ៉ាក់សាំង​ប្រភេទចំនួន ៤០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់ប្រទេសចិន នឹង​ដឹក​មក​ដល់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលចិនបានផ្តល់ជំនួយវ៉ាក់សាំង​មក​ដល់ប្រទេសកម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩​ចំនួន​២លើក​រួចមកហើយ ដោយ​លើកទី១ ចិន​បាន​ផ្តល់វ៉ាក់សាំងចំនួន៦០ម៉ឺនដូស កាលពីអំឡុងខែកុម្ភៈ និង៧០ម៉ឺនដូសទៀតកាលពីចុងខែមីនាកន្លងទៅ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close