ប្រជាពលរដ្ឋ ៧០០គ្រួសារទៀត ក្នុងសង្កាត់ចំនួន០៤ ខណ្ឌដូនពេញ បន្តទទួលបានអំណាយ ដ៏ថ្លៃថ្លា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ នាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតស្បៀងអាហារក្នុង ជ័យជំនះ ចំនួន១៥០ គ្រួសារ និង បានបែងចែក គណៈអភិបាលចុះចែកជូនប្រជាពលរដ្ឋ សង្កាត់ចតុមុខ១៥០គ្រួសារ សង្កាត់ផ្សារថ្មីទី៣ ២០០គ្រួសារ សង្កាត់ជ័យជំនះ ១០០គ្រួសា និង សង្កាត់ផ្សារកណ្តាលទី២ ចំនួន១០០គ្រួសារ សរុបចំនួន ៧០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី១យួរ និង ត្រីខ០១យួរ(១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។