ប្រទេស​ចំនួន​១៧ ​រកឃើញ​ឆ្លង​វីរុស​កូ​វីដ​១៩ ប​ម្លែ​ង​ខ្លួន​ប្រភេទ​ថ្មី ដែលមាន​ប្រភពដើម​នៅ​ឥណ្ឌា

​ស្វី​ស​៖ អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាសថា វីរុស Covid-19 បំប្លែង​ខ្លួន​ប្រភេទ​ថ្មី ដែល​បង្ក​ជាការ​ភ័យខ្លាច និង​កំពុង​ជំរុញ​ឲ្យ​មាន​ការឆ្លង​កាន់តែខ្លាំង​ឡើង​ក្នុងប្រទេស​ឥណ្ឌា​នោះ គិត​មកទល់ពេលនេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន​១៧​ហើយ​។​

​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​បញ្ជាក់​វីរុស Covid-19​បំប្លែង​ខ្លួន​ថ្មី​មានឈ្មោះ B1617 ដែល​គេ​រកឃើញ​ដំបូងបង្អស់​នៅ​ឥណ្ឌា បច្ចុប្បន្ន​បាន​ឆ្លង​រាតត្បាត​ចូលដល់​ក្នុងប្រទេស​យ៉ាងតិច​១៧​ហើយ ។ អង្គការ WHO បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​បច្ចុប្បន្នភាព ស្តីពី​រោគរាតត្បាត​ប្រចាំ​សប្តាហ៍​របស់ខ្លួន​ថា វីរុស​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​ឥណ្ឌា អង់គ្លេស សហរដ្ឋអាមេរិក និង​សិង្ហ​បុរី ។​

​សូមជម្រាបថា ឥណ្ឌា​កំពុង​ប្រឈមមុខ​នូវ​ករណី​ឆ្លង​ថ្មីៗ និង​ការស្លាប់​កាន់តែខ្លាំង​ឡើង ហើយ​មានការ​ភ័យខ្លាច​ថា វីរុស​នេះ​អាចរួមចំណែក​ដល់​មហន្ត​រាយ​ដែល​កំពុង​កើតមានឡើង ។ បច្ចុប្បន្ន​ជំងឺ Covid-19 បានសម្លាប់​មនុស្ស​ជាង​៣.១​លាន​នាក់​ហើយ​នៅ​ទូទាំង​ពិភពលោក ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close