អ្នកលួចធ្វើដំណើរពីភ្នំពេញ មកខេត្តព្រៃវែង ត្រូវរកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសកាលពីយប់មិញថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ទៅមនុស្សចំនួន២នាក់ ដែលបានលួចធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ស្រុកកំចាយមារ។
មនុស្សទាំង២នាក់នេះ ត្រូវបានបញ្ជាក់ថា ១.ឈ្មោះ ទៀង សុខុម បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យកលើកទី២ ) លទ្ធផលវិជ្ជមានកូវីដ-១៩ និង ២.ឈ្មោះ អៀង ឃុន បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យកលើកទី៣ ) លទ្ធផលវិជ្ជមានកូវីដ-១៩។
គួរបញ្ជាក់ថា ខេត្តព្រៃវែង បច្ចុប្បន្ននេះ មានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន៩៥ករណី ក្នុងនោះជាសះស្បើយចំនួន ៦២នាក់, កំពុងព្យាបាលចំនួន ៣២នាក់ និងស្លាប់ ១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។