ពលរដ្ឋអាមេរិក ជាង២១៥ លាននាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩
មិនយូទៀតឡើយ អាមេរិកនឹងគ្រប់គ្រងបានការឆ្លងកូវីដ ១៩ ទាំងស្រុងហើយ ខណពលរដ្ឋជាច្រើនបានចាក់វ៉ាក់សាំង ។ ប្រធានាធិបតីបៃឌិន បានអបអរសាទរ ពីការរីកចំរើន គួឲ្យភ្ញាក់ផ្អើល ក្នុងសង្គ្រាមប្រឆាំងកូវីដ ១៩ ចាប់តាំងពីថ្ងៃទី ២០ខែមករាឆ្នាំ២០២១។ មកទល់ថ្ងៃនេះមានពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំង កើនឡើងដល់ទៅ២១៥លានដូសហើយ ។ ចំណែក អ្នកឆ្លងនិងស្លាប់នៅក្នុងប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ។
ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន បានលើកឡើងថា ពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើក គឺអាចចេញក្រៅដោយមិនចាំបាច់ពាក់ម៉ាស់ លើកលែងតែទីប្រជុំជនមានមនុស្សច្រើនកុះករ។
សារព័ត៌មាន Guardian នៅថ្ងៃទី២៧ ខែមេសា ប្រធានាធិបតីបៃឌិន បានលើកឡើងពីការស្រាវជ្រាវ វិទ្យាសាស្ត្របានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅទីសាធារណៈ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់គឺមានទាបបំផុតមិនធ្លាប់មាន ។
ប្រធានាធិបតីបៃឌិនបានបញ្ជាក់ថា«ខ្ញុំចង់និយាយឲ្យបានច្បាស់ថា ប្រសិនបើអ្នកនៅក្នុងចំណោមហ្វូងមនុស្ស ដូចជា ពហុកីឡដ្ឋាន ការប្រគំតន្ត្រៃ គឺចាំបាច់ត្រូវតែពាក់ម៉ាស់។ ប៉ុន្តែ ចាប់ពីពេលនេះទៅ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើកគឺមិនចាំបាច់ពាក់ម៉ាស់នោះឡើយ»។
ពលរដ្ឋមានវ័យចំណាស់ រហូតដល់ទៅ ២ភាគ៣ បានចាក់វ៉ាក់សាំងរួចរាល់ ហើយអ្នកស្លាប់ក៏បានថយចុះដល់ទៅ ៨០% ចំណែកអ្នកចូលពេទ្យ ថយចុះដល់ទៅ៧០%។ លោកបៃឌិនក៏បានអំពាវនាវដល់ពលរដ្ឋនាំគ្នា ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។