ក្រសួងសុខាភិបាល ប្រកា​សមាន​អ្នក​ឆ្លង​កូ​វី​១៩​កើនឡើង ១១,៧៦១​នាក់ ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់ ៨៨​នាក់​

​ភ្នំពេញ​៖ គិត​ត្រឹម​យប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ ក្រសួងសុខាភិបាល ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​កើន ១១,៧៦១​នាក់ ក្នុងនោះ​ករណី​សហគមន៍​២០​កុម្ភៈ ចំនួន ១១,២១០​នាក់​, អ្នកជា​សះស្បើយ​ចំនួន ៤,៦៩៨​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦ ៩៦៨​នាក់​, អ្នកស្លាប់​ចំនួន ៨៨​នាក់ និង​អ្នកជំងឺ​កូ​វីដ​១៩ ស្លាប់​ដោយ​ជំងឺ​ផ្សេង​មាន​ចំនួន ៧​នាក់​។​

​ក្រសួង​បាន​បញ្ជាក់ថា សម្រាប់​តួលេខ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៦៩៨​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​រហូត ៩៩៤​នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ហើយ​អ្នក​ឆ្លង​ទាំង ៦៩៨​នាក់ គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ៥៨៨​នាក់​, ខេត្តបន្ទាយមានជ័យ ៤៣​នាក់​, ខេត្តកំពង់ស្ពឺ ៣​នាក់​, ខេត្តតាកែវ ៣​នាក់​, ខេត្ដ​ពោធិ៍សាត់ ២​នាក់​, ខេត្តកណ្តាល ៧២​នាក់ ខេត្ត​ព្រះសីហនុ ១៦​នាក់ និង​ម្នាក់ទៀត ជា​ពលករ​មកពី​ប្រទេស​ថៃ​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង ៩៩៤​នាក់​វិញ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close