សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​មាន ការចោទប្រកាន់ ឬ​លាប​ពណ៌​គ្នា រវាង​អ្នក​ទៅ និង​មិន​ទៅ​បោះឆ្នោត​

​ភ្នំពេញ​៖ ក្រោយពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវបាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​ចោទប្រកាន់ ឬ​លាប​ពណ៌​គ្នា​រវាង​អ្នក​ទៅ និង​មិន​ទៅ​បោះឆ្នោត ។​

​សម្ដេច​បាន​ថ្លែង​ក្នុងឱកាស អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ កម្មករ​-​កម្មការិនី​ជាង ១​ម៉ឺន​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ថា​”​ខ្ញុំ​អំពាវនាវ កុំ​ឲ្យ​មានការ​ចោទប្រកាន់ ឬ​លាប​ពណ៌​គ្នា រវាង​អ្នក​ទៅ និង​មិន​ទៅ​បោះឆ្នោត​” ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close