ក្រសួងសាធារណការ៖ ចាប់រថយន្តដឹកលើសទម្ងន់ ១៦១គ្រឿង និងផាកពិន័យបានជាង ២រយលានរៀល ក្នុងខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែមេសា ឆ្នាំ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៦១គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២២២ ០០០ ០០០រៀល ដែលមានការថយចុះតិចជាងចំនួន ១២២គ្រឿង ស្មើ៤៣ % បើធៀបនឹងទិន្នន័យ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានចំនួន ២៨៣គ្រឿង។
ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន សូមឲ្យម្ចាស់រថយន្តដឹកទំនិញទាំងអស់ ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ នាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
ទន្ទឹមនោះសូមបងប្អូនម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។