ម៉ាស៊ីនផលិតឧស្ម័នអុកស៊ីសែន ៣គ្រឿង ដែលអង់គ្លេស បញ្ជូនទៅកាន់ឥណ្ឌា
ប្រទេសអង់គ្លេស បានប្រកាសបញ្ជូនម៉ាស៊ីនផលិតឧស្ម័នអុកស៊ីសែនចំនួន៣គ្រឿងទៅកាន់ឥណ្ឌាដែលកំពុងរងគ្រោះខ្លាំងពីកូវីដ១៩។ រដ្ឋាភិបាលអង់គ្លេស បាននិយាយថា ម៉ាស៊ីន៣ឈុតមួយៗទំហំប៉ុនកុងតេនឺ អាចផលិតអុកស៊ីសែន៥០០លីត្រក្នុងមួយនាទី។
ជំនួយនេះត្រូវបានប្រកាសឡើងក្រោយការបញ្ជូនឧបករណ៍អុកស៊ីសែននិងប្រដាប់ដកដង្ហើមពីអង់គ្លេស ដែលបានទៅដល់ឥណ្ឌាកាលពីពេលកន្លងទៅ។ នេះនៅមិនទាន់រាប់បញ្ចូលជំនួយវេជ្ជសាស្ត្រផ្សេងៗទៀតនៅឡើយទេ។
ឥណ្ឌាកាលពីថ្ងៃពុធបានឃើញការស្លាប់ដោយកូវីដ១៩ឡើងហួស២០០.០០០នាក់នៅពេលចំនួនអ្នកជំងឺថ្មីជោរជន់មន្ទីរពេទ្យនិងបញ្ជូនគ្រួសារជាច្រើនចេញទៅស្វែងអុកស៊ីសែននិងថ្នាំព្យាបាលដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។